«មុនពេលខ្ញុំអាចឈ្នះពាន Ballon d'Or ខ្ញុំចង់ឈ្នះពាន Champions League ជាមួយ Barcelona ឬក៏ឈ្នះពាន World Cup ជាមួយប្រទេសអេស្ប៉ាញរបស់ខ្ញុំឲ្យបាន១សិន»។ នេះជាសម្ដីរបស់ Lamine Yamal ប្រាប់ទៅកាន់កាសែត Marca ។
Yamal គឺជាយុវជនម្នាក់ដែលមានភាពលេចធ្លោខ្លាំងក្រោយពេលរូបគេបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ UERO 2024 ហើយបានជួយអេស្ប៉ាញលើកពានធំប្រាំទ្វីបអឺរ៉ុបមួយនេះ។ មិនត្រឹមប៉ុណ្ណោះពេលនេះគេជាកម្លាំងស្នូលមួយដ៏សំខាន់របស់ Barcelona ក្នុងការជួយក្រុមឲ្យយកឈ្នះទៅលើក្រុមធំៗជាច្រើននៅអឺរ៉ុបដូចជាការយកឈ្នះ Real Madrid និង Bayern Munich ជាដើម។
គិតត្រឹមពេលនេះគេបានចូលលេងឲ្យក្រុម Barcelona បានចំនួន៥៤ប្រកួតហើយ និងរកបាន១០គ្រាប់ថែមទៀតផង។ ចំណែកជាមួយជម្រើសជាតិវិញគេបានចូលលេងបាន១៧ប្រកួត ពោលក៏រកបាន៣គ្រាប់ផងដែរ៕